+855 23 43 00 63

25

Dec, 2020

ក្រុមការងារFMIS បានរៀបចំវគ្គបណ្តុះបណ្តាលអំពី “​មុខងាររៀបចំថវិកាផែនការសម្រាប់ជំហាន ១ក”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹកថ្ងៃ សុក្រ ១១ កើត ខែ បុស្ស ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលអំពី “​មុខងាររៀបចំថវិកាផែនការសម្រាប់ជំហាន ១ក” ជូនដល់មន្ត្រីបង្គោលនៃ អគ្គនាយកដ្ឋានថវិកាដែលជា អង្គភាពត្រូវប្រើប្រាស់លើមុខងារនេះមុនគេ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅក្នុងបន្ទប់ប្រជុំនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះផងដែរ បានផ្តល់ជូនសិក្ខាកាមឱ្យស្វែងយល់ពី ទិដ្ឋភាពទូទៅនៃមុខងាររៀបចំផែនការថវិកា, របៀបបញ្ចូលពិតានថវិកា, របៀបបញ្ចូលគម្រោងថវិកាចំណាយលម្អិត, ការត្រួតពិនិត្យថវិកា, ការត្រួតពិនិត្យថវិកានៅអគ្គនាយកដ្ឋានថវិកា, ការកែតម្រូវប្រតិបត្តិការ, និង របៀបការត្រួតពិនិត្យរបាយការណ៍ចរចារថវិកា ដើម្បីធានាបានថា សិក្ខាកាមទាំងអស់នឹងអាចអនុវត្តបានផ្ទាល់ដោយខ្លួនឯងនៅក្នុងប្រព័ន្ធ FMIS-BPS បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល។
គួរបញ្ជាក់បន្ថែមទៀតថា ការរៀបចំមុខងាររៀបចំផែនការថវិកាត្រូវបានបែងចែកជា ៣ ជំហាន ដែលនៅក្នុងជំហានទី១​នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និង អគ្គនាយកដ្ឋានពាក់ព័ន្ធសម្រេចបាននូវលទ្ធផលរួម​មាន៖
១. បានរៀបចំរួចរាល់នូវសេចក្តីព្រាងឯកសារនីតិវិធីអនុវត្តការងារសម្រាប់មុខងាររៀបចំផែនការថវិកា
២.បានរៀបចំរួចរាល់នូវនិតិវិធីអនុវត្តការងារតាមប្រព័ន្ធរៀបចំផែនការថវិកាផ្នែកថវិកាចរន្ត
២.បានរៀបចំរួចរាល់នូវឯកសារតម្រូវការអ្នកប្រើប្រាស់ និង ឯកសារតម្រូវការបច្ចេកទេស
៣.បានអភិវឌ្ឍផ្នែកបច្ចេកទេសប្រព័ន្ធរួចរាល់សម្រាប់ជំហានទី១ ស្តីពីការរៀបចំផែនការថវិកាប្រចាំឆ្នាំ
៤.បានបញ្ចប់ការធ្វើតេស្តសាកល្បងលើប្រព័ន្ធរៀបចំផែនការថវិកាជំហានទី១ ដោយមន្ត្រីនៃអគ្គនាយកដ្ឋានថវិកា។