+855 23 43 00 63

25

Dec, 2020

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពីការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃសុក្រ ១១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី “ការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប” តាមប្រព័ន្ធសន្និសិទវីដេអូ (Zoom) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នចំនួន ៧ រួមមាន៖
– ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
– ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
– ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
– ក្រសួងមុខងារសាធារណៈ
– ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
– ក្រសួងសុខាភិបាល
– ក្រសួងអប់រំ យុវជន និងកីឡា ។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើចំណុចផ្លាស់ប្តូរថ្មី នៃនីតិវិធីអនុវត្តការងារ រួមមាន៖
១. ខ្លឹមសារសេចក្តីណែនាំ និង តារាងឧបសម្ព័ន្ធភ្ជាប់ នៃនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប
២. ទិដ្ឋភាពរួម នៃនីតិវិធីថ្មី
៣. អនុគណនី និងអ្នកផ្គត់ផ្គង់ ដែលត្រូវអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS
៤. សម្រង់លិខិតយុត្តិការចំណាយដែលត្រូវស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS ។