+855 23 43 00 63

7

Aug, 2020

ក្រុមការងារ FMIS ប្រជុំពិភាក្សាសម្រេចលើសេចក្តីណែនាំ សម្រាប់ការអនុវត្តការបើកផ្តល់ប្រាក់បៀវត្ស និងចំណាយសម្រាប់មន្ត្រីរាជការ និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS រួមជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន អគ្គនាយដ្ឋានរតនាគារជាតិ, នាយកដ្ឋានហិរញ្ញកិច្ចនៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំពិភាក្សាសម្រេចទៅលើសេចក្តីណែនាំ សម្រាប់ការអនុវត្តការបើកផ្តល់ប្រាក់បៀវត្ស និងចំណាយសម្រាប់មន្ត្រីរាជការ ព្រមទាំងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់់ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ០៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។  កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងទទួលយកនូវធាតុចូលពីគ្រប់អង្គភាពជំនាញ ទៅលើសេចក្តីណែនាំ ដើម្បីធានាបានថា ការអនុវត្តរបស់ក្រសួង-ស្ថាប័ន ប្រព្រឹត្តិទៅបានដោយភាពរលូននិងគ្រប់ជ្រុងជ្រោយតាមរយៈសេចក្តីណែនាំនេ។

គួរជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើង ក្រោយពីក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំការបញ្ជ្រាបការយល់ដឹងស្តីពី “ការតម្រង់ទិសនីតិវិធីសម្រាប់ការបើកផ្ដល់បៀវត្ស និងចំណាយបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់តាមប្រព័ន្ធ FMIS” ទៅកាន់ក្រសួង-ស្ថាប័នទាំង០៧ ដើម្បីឱ្យក្រសួង-ស្ថាប័នបានជ្រាប និងត្រៀមខ្លួនសម្រាប់ការអនុវត្តទាំងស្រុងនៅក្នុងប្រព័ន្ធ FMIS នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។