
15
Dec, 2020
ក្រុមការងារ FMIS ប្រជុំពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់បន្តការសិក្សានីតិវិធីតម្រង់ទិសថ្មី តាមប្រព័ន្ធ FMIS
នាព្រឹកថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Video Conference ជាមួយតំណាង នាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា, នាយកដ្ឋានគណនេយ្យ នាយកដ្ឋានចំណាយថវិកា និង នាយកដ្ឋានចំណូលថវិកា នៃអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, និង អគ្គាធិការដ្ឋាន ដើម្បីស្វែងរកធាតុចូលសម្រាប់បន្តការសិក្សានីតិវិធីតម្រង់ទិសថ្មី តាមប្រព័ន្ធ FMIS លើមុខសញ្ញាចំណាយផ្សេងទៀត ក្នុងក្របខណ្ខក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រៅពីនីតិវិធីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗដែលមានគោលរបបកំណត់ច្បាស់លាស់, និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប ដែលបានអនុវត្តរួចរាល់ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងចំនួន ០៧ ។ អង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុល និងសម្រេចក្នុងកម្រិតបច្ចេកទេសលើការកំណត់មុខសញ្ញាចំណាយដែលត្រូវបន្តសិក្សាលម្អិត ។