
9
Dec, 2020
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រជុំជាមួយក្រុមហ៊ុន First Cambodia
នាព្រឹកថ្ងៃ ពុធ ៩ រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS, តំណាងអគ្គនាយកដ្ឋានថវិកា, តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល រួមជាមួយក្រមហ៊ុនផ្គត់ផ្គង់ First Cambodia បានរៀបចំកិច្ចប្រជុំពិភាក្សាអំពី “របាយការណ៍ចរចារថវិកា” តាមរយៈប្រព័ន្ធអេឡិចត្រូនិច Zoom។ កិច្ចប្រជុំនេះផងដែរ បានពិភាក្សាលម្អិតទៅលើការរៀបចំទម្រង់របាយការណ៍ ឱ្យបានត្រឹមត្រូវតាមតម្រូវការរបស់អ្នកពាក់ព័ន្ធ ដើម្បីបង្ករលក្ខណៈងាយស្រួលនៅក្នុងការទាញយករបាយការណ៍ចេញពីមុខងាររៀបចំថវិកាដែលនឹងគ្រោងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ននាពេលឆាប់ខាងមុខ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្គត់ផ្គង់បានបន្តសិក្សា ស្វែងយល់ពីតម្រូវការព័ត៌មាន និងគម្រូតារាងរបាយការណ៍ដែលអគ្គនាយកដ្ឋានថវិកាបានផ្តល់ជូន ក៏ដូចជាធ្វើបច្ចុប្បន្នភាពទៅលើចំណុចមួយចំនួនក្នុងរបាយការណ៍ចរចារថវិកាដែលបានផលិតរួច។