+855 23 43 00 63

9

Jun, 2021

ក្រុមការងារ FMIS ជួបប្រជុំពិភាក្សាកម្រិតបច្ចេកទេស ដើម្បីរៀបចំនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹក ថ្ងៃ ពុធ ១៤ រោច ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសស្តីពីការត្រួតពិនិត្យកម្រងសំណួរ និង ឯកសារគាំទ្រ ជាមួយរដ្ឋបាលខេត្តប៉ៃលិន តាមប្រព័ន្ធសន្និសីទវីដេអូ សម្រាប់ការរៀបចំនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ក្រុមការងារទទួលបានធាតុចូលលើនីតិវិធីអនុវត្តការងារសម្រាប់ការរៀបចំថវិកា និង និយ័តកម្មថវិកា, ការធានាចំណាយ និង កិច្ចលទ្ធកម្ម, ការទូទាត់ចំណាយ, ការប្រមូលចំណូល និង តម្រូវការរបាយការណ៍ថវិកា និង ហិរញ្ញវត្ថុ ពីរដ្ឋបាលខេត្តប៉ៃលិន ។ ទន្ទឹមគ្នានេះផងដែរ រដ្ឋបាលខេត្តប៉ៃលិន បានយល់ច្បាស់អំពីលក្ខខណ្ឌសម្រាប់ការរៀបចំបញ្ជីឈ្មោះថ្នាក់ដឹកនាំ និង មន្ត្រីទទួលបន្ទុកការគ្រប់គ្រងនិងអនុវត្តថវិកា ហិរញ្ញវត្ថុ និង កិច្ចលទ្ធកម្ម ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្រុមការងារនឹងបន្តរកិច្ចសហការជាមួយរដ្ឋបាលខេត្តប៉ៃលិនបន្ថែមទៀត ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់គ្រាន់ក្នុងការរៀបចំការដាក់ឱ្យអនុវត្តគម្រោង FMIS នៅពេលខាងមុខ។

ផ្អែកតាមផែនការពង្រីកការអនុវត្តគម្រោងប្រព័ន្ធ FMIS ជំហានទី៣ រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រ័ន្ធ FMIS នៅក្នុងឆ្នាំ ២០២២ សម្រាប់ការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ ។