
12
Dec, 2019
ក្រុមការងារ FMIS ពិភាក្សាជាមួយតំណាងមកពីធនាគារ កាណាឌីយ៉ា អំពីការប្រើប្រាស់ EFT
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានប្រជុំជាមួយតំណាងធនាគារ កាណាឌីយ៉ា (CANADIA BANK PLC.) ដើម្បីពិភាក្សាអំពីការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធឡេឡិចត្រូនិច ហៅកាត់ថា EFT ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារទាំងពីរ គ្រោងនឹងដាក់ឱ្យដំណើរការ EFT នៅកំឡុងត្រីមាសទី១ ឆ្នាំ ២០២០ ខាងមុខ ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨ កន្លងទៅ បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) នេះ ។ EFT (Electronic Fund Transfer) ជាមុខងារនៅក្នុងប្រព័ន្ធ FMIS ដែលប្រើប្រាស់សម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចជូនក្រុមហ៊ុនផ្គត់ផ្គង់ និងក្រសួង-ស្ថាប័ន ដោយមិនតម្រូវឲ្យមានការបោះផ្សាយមូលប្បទានប័ត្រដោយអគ្គនាយកដ្ឋានរតនាគារជាតិឡើយ។ អគ្គនាយកដ្ឋានរតនាគារជាតិនឹងផ្ទេរទឹកប្រាក់ចេញពីគណនីនៅធនាគារជាតិ ទៅគណនីធនាគាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ឬក្រសួង-ស្ថាប័ន ដោយផ្ទាល់តែម្តង ។