+855 23 43 00 63

29

Aug, 2017

ការសិក្សាស្វែងយល់ពីមុខងារបន្ថែមសម្រាប់អនុវត្តគម្រោង FMIS ជំហានទី២ នៅសហរដ្ឋអាមេរិក

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាត់បញ្ចូនមន្រ្តីនៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមកម្មវិធី “ Thought Leadership Workshop” នៅទីក្រុង San Francisco, រដ្ឋ California សហរដ្ខអាមរិក ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧។

ដំណើរទៅកាន់ទឹកដីសហរដ្ឋអាមរិក រយៈពេល ៤ថ្ងៃនេះ គឺដើម្បីសិក្សា និង ស្វែងយល់ឱ្យកាន់តែច្បាស់អំពី ផលិតផលថ្មីៗរបស់ក្រុមហ៊ុន Oracle ដែលជាក្រុមហ៊ុនត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់កម្ពុជា បានជ្រើសរើសសម្រាប់អនុវត្តប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)នៅកម្ពុជា។ ចំនុចពិសេសក្នុងការសិក្សាស្វែងយល់នេះ គឺផ្តោតទៅលើមុខងារបន្ថែមថ្មីរបស់ ប្រព័ន្ធ FMIS ដែលរួមមាន មុខងារគ្រប់គ្រងថវិកា, មុខងារលទ្ធកម្មសាធារណៈ, មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, និង មុខងារគ្រប់គ្រងសន្និធិ ដែលជាមុខងារត្រូវអនុវត្តក្នុងគម្រោង FMIS ជំហានទី២ បន្ថែមលើមុខងារចំនួន៦ ដែលមានស្រាប់។

គួរបញ្ជាក់ផងដែរថា លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងដាក់ឱ្យប្រើប្រាស់នូវមុខងារបន្ថែមថ្មីទាំង ៤ ទៅកាន់ក្រសួង-ស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខ៕