+855 23 43 00 63

31

Jul, 2017

ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឈានដល់ការព្រមព្រៀងគ្នាលើ៤ចំណុច

ដោយ៖: | Tags: | មតិយោបល់: 0

ក្រោយពីបានបញ្ចប់នៃការបន្តកិច្ចពីភាក្សាររបស់ខ្លួនអំពី ការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងមកពីអគ្គនាយដ្ឋានពន្ធដារ ព្រមទាំងតំណាងមកពីក្រុមការងារអនុវត្តគម្រោង FMIS នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានព្រមព្រៀងគ្នាលើ៤ចំនុចដូចខាងក្រោម៖

១. លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំជាបញ្ចីរាយនាមមន្រ្តីដែលចូលរួមសិក្សាការធ្វើសន្ធានកម្ម ក៏ដូចជាកំណត់ពេលវេលានៃការធ្វើសន្ធានកម្មនេះ និងស្នើសុំអោយខាងអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ជូនជាបញ្ចីរាយនាមមន្រ្តីនៅខាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងអោយចំគោលដៅមន្រី្តដែលទទួលបន្ទុកធ្វើសន្ធានកម្មទិន្នន័យ។

២. យោងតាមការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអោយមានកិច្ចព្រមព្រៀងរក្សាព័ត៌មានសម្ងាត់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ។

៣. ពាក់ព័ន្ធនឹងចំណូលកាត់ទុកដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានីខេត្ត ដែលខាងអគ្គនាយកដ្ឋានពន្ធដារ ស្នើសុំទាញទិន្នន័យចំណូលពន្ធកាត់ទុកចេញពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយយោងតាមឈ្មោះក្រុមហ៊ុន និងប្រភេទពន្ធកាត់ទុក ដូច្នេះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្នើសុំអោយខាងអគ្គនាយកដ្ឋានពន្ធដារធ្វើជាលិខិតស្នើសុំទាញទិន្នន័យចំណូលពន្ធកាត់ទុក ដើម្បីអោយក្រុមការងារសិក្សាអំពីតម្រូវការទិន្នន័យដែលខាងអគ្គនាយកដ្ឋានពន្ធដារស្នើសុំ។

៤. អគ្គនាយកដ្ឋានពន្ធដារស្នើសុំអោយមានកិច្ចពិភាក្សាជាលក្ខណៈបច្ចេកទេសក្នុងការផ្តល់ជូនទិន្នន័យ មកកាន់ប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ ទៅតាមមន្ត្រីដែលបានចាត់តាំង ដោយយោងតាមលិខិតដែលអនុម័តដោយថ្នាក់ដឹកនាំ។

គួររំលឹកផងដែរថា កន្លងមកលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានជោគជ័យផ្ទួនៗរួចមកហើយ ក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ DMFAS របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល  រួមជាមួយនឹងការទទួលបានជោគជ័យក្នុងការទាញយករបាយការណ៍ធនាគារជាមួយនឹងធនាគារជាតិ និងធនាគារពាណិជ្ជ ៕