
26
Jun, 2017
ប្រព័ន្ធ FMIS បានបង្កើតសារជូនដំណឹងមួយសម្រាប់អ្នកប្រើប្រាស់នៅពេលជ្រើសរើសសក្ខីប័ត្រខុស
កន្លងមកគេសង្កេតឃើញថា មានអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសមន្ត្រីប្រើប្រាស់ប្រព័ន្ធទទួលបន្ទុកផ្នែក គណនីត្រូវសង បានធ្វើការជ្រើសរើសប្រភេទសក្ខីប័ត្រ (Voucher Style) សម្រាប់បង្កើតបុរេប្រទានក្នុងប្រព័ន្ធ FMIS មិនបានត្រឹមត្រូវ បើទោះបីជារាល់ការកត់ត្រាប្រតិបត្តិការក្នុងប្រព័ន្ធ FMIS ឆ្លងកាត់កាពិនិត្យនិងអនុម័តដែលមិនអាចរំលងបានក៏ដោយ ។ ដោយមើលឃើញពីបញ្ហានេះកើតឡើងជារឿយៗ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំស្វែងរកដំណោះស្រាយដោយបានបង្កើតនូវ “ប្រព័ន្ធសាររម្លឹក” ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដោយនឹងមិនអនុញ្ញាតិឱ្យអ្នកប្រើប្រាស់រក្សាទុកនៅពេល គណនីបុរេប្រទានណាមួយ (១៤០១, ១៤០២, ១៥០៥១, ១៥០៥២, ១៥០៥៥ ឬ ១៥០៥៦) ត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវជាមួយ (Regular Voucher) ឡើយ ។