+855 23 43 00 63

3

Nov, 2023

ក្រុមការងារ FMIS ត្រៀមលក្ខណៈរួចជាស្រេចក្នុងការផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង ស្រុក និង ខណ្ឌ

ដោយ៖: | Tags: | មតិយោបល់: 0

លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករងនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការិយាល័យពាក់ព័ន្ធទាំងអស់ចូលរួម ក្នុងកិច្ចពិភាក្សាលើ ការត្រៀមរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ។

កិច្ចពិភាក្សានេះផ្តោតសំខាន់ទៅលើការកំណត់ចំនួនសិក្ខាកាម, ត្រួតពិនិត្យលើឧបករណ៍សម្ភារ បណ្ដាញតភ្ជាប់,រៀបចំទីតាំងនៃវគ្គបណ្តុះបណ្តាល, ត្រៀមរួចជាស្រេចលើមុខវិជ្ជា និង ការៀបចំនូវគន្លឹះសំខាន់ៗក្នុងបង្រៀនរបស់គ្រូបង្គោលនីមួយៗ។ ជាមួយគ្នានោះផងដែរ លោកស្រីអគ្គនាយករងបានណែនាំ ដល់ក្រុមការងារ ត្រូវត្រៀមលក្ខណៈ និង សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រកបដោយគុណភាព និង ភាពជឿជាក់ ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ FMIS ទៅកាន់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ នឹងរៀបចំនៅក្នុងត្រីមាសទី៤ នេះ មុននឹងឈានដល់ការបន្តដាក់ឱ្យប្រើប្រាស់ FMIS នៅរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ចំនួន ៤៤ នៅឆ្នាំ ២០២៤ ខាងមុខ ៕