+855 23 43 00 63

11

Jul, 2018

ការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដូចការគ្រោងទុក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីសម្រេចតាមផែនការដែលបានកំណត់កន្លងមក ។ ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ ក្រុមការងារបានបញ្ចប់ការបំពេញបេសកកម្មរបស់ខ្លួន ដោយបានចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដើម្បីដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត កំពង់ស្ពឺ និងខេត្តតាកែវ ។

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានផ្តើមបំពេញបេសកកម្មចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS ចាប់តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ មកម្លេះ ហើយក្រុមការងារគ្រោងនឹងបញ្ចប់ការដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាននៅក្នុងទូរ Rackរួមមាន Fire wall, Router, Switch និង UPS និងដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅតាមបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដើម្បីភ្ជាប់មកកាន់មជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យឱ្យបានរួចរាល់មុនពេលចុះដំឡើងម៉ាស៊ីនកុំព្យូទ័រនៅជំហានបន្ទាប់នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៨ ។