
24
Aug, 2018
ក្រុមការងារ FMIS ត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំនិងមន្ត្រីដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅដើមឆ្នាំ២០១៩ខាងមុខ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបើកវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រី ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នទាំង១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត មានចំនួនសរុប ៥២៥ រូប ដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ ។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៦៨ ផ្លូវ ៥២៨ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកប្រើប្រាស់នឹងត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលលើមុខវិជ្ជាដូចជា មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ, ការអនុវត្តថវិកា, គណនេយ្យសាធារណៈ, មុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារទិញធានាចំណាយ, មុខងារទិញលទ្ធកម្ម, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទារ និង នីតិវិធីអនុវត្តស្តង់ដារ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះជំនាញថ្មីលើការប្រើប្រាស់ប្រព័ន្ធទំនើបកម្មស្របតាមសកលភាវូបនីយកម្ម និងយុគបច្ចេកវិទ្យាព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
សូមបញ្ជាក់៖ ចំពោះកាលបរិច្ឆេទនៃការចូលរៀន ក្រុមការងារនឹងជូនដំណឹងឆាបៗនេះ…