+855 23 43 00 63

16

Jan, 2019

ក្រុមការងារ FMIS សម្រេចបានការចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានចំនួនពីរមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងការចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការចំណូល-ចំណាយចូលទៅក្នុងប្រព័ន្ធ FMIS (FMIS-Functional) ជាក់ស្តែងជូនថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់ប្រព័ន្ធនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបងដោយជោគជ័យ។

តាមការអង្កេត មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងពីរ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជាពិសេសការទទួលបានកិច្ចសហការយ៉ាងជិតស្និតនិងយកចិត្តទុកដាក់របស់មន្ទីរទាំងពីរ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS។ លើសពីនេះទៀត ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងពីរ ខិតខំប្រឹងប្រែងអនុវត្ត លើការកត់ត្រាប្រតិបត្តិការចំណូល-ចំណាយជាក់ស្តែងនៅក្នុងប្រព័ន្ធ FMIS ។

គួរបញ្ជាក់ថា មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ធ្វើការកត់ត្រា និងទាញយករបាយការណ៍ហិរញ្ញវត្ថុ និងថវិកា លើមុខងារចំនួន០៤ គឺមុខងារវិភាជន៍ថវិកា (Budget Allocation-BA), មុខងារគណនីត្រូវសង (Account Payable-AP), មុខងារទិញ (Purchase Order-PO), និងមុខងារគណនីត្រូវទារ (Account Receivable-AR) ។