+855 23 43 00 63

27

Apr, 2018

ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នទាំង ១០ថ្មី ទទួលបានជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត បន្ថែមទៀតនៅដើមឆ្នាំ២០១៩ បន្ទាប់ពីក្រសួង-ស្ថាប័នចំនួន១០ ត្រូវបានប្រើប្រាស់ប្រព័ន្ធកាលពីដើមឆ្នាំ២០១៨។

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះបេសកកម្មផ្ទាល់ទៅក្រសួង-ស្ថាប័នចំនួន១០ ថ្មី ក្នុងគោលបំណង សិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន ដើម្បីឈានដល់ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់និងរៀបចំនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ សិក្សាពីទីតាំងអ្នកប្រើប្រាស់ប្រព័ន្ធ និងទីតាំងតំឡើង Rack ព្រមទាំងសិក្សាពីការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ និងទទួលយកការផ្លាស់ប្តូរដែលអាចនឹងកើតមានបន្ទាប់ពីប្រើប្រាស់ប្រព័ន្ធ FMIS។ ដំណើរបេសកកម្មរបស់ក្រុមការងារត្រូវបានចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨។

ក្នុងការចុះសិក្សា ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកពាក់ព័ន្ធ ក៏ដូចជាក្រុមកាងារអនុវត្តគម្រោង FMIS នៅគ្រប់ក្រសួង-ស្ថាប័ន បានទទួលស្វាគមន៍៍ និងគាំទ្រយ៉ាងកក់ក្តៅនៃការចុះសិក្សាផ្ទាល់នៅក្រសួង-ស្ថាប័ន ដែលនាំឱ្យក្រុមការងារគ្រប់គ្រងគម្រោង FMIS មានលទ្ធភាពទទួលបានព័ត៌មានគ្រប់គ្រាន់។

បន្ទាប់ពីបេសកកម្មត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីដែលនឹងក្លាយជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានទទួលព័ត៌មាន និងយល់កាន់តែច្បាស់ពីការអនុវត្ត និងមុខងារដែលត្រូវអនុវត្តរបស់ប្រព័ន្ធ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់កាលពីដើមឆ្នាំ២០១៨ ដល់ក្រសួងចំនួន១០ ដែលរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងប្រៃសណីយ៍, ក្រសួងកិច្ចការនារី និងក្រសួងឧស្សាហកម្ម ។ ដោយឡែកនៅដើមឆ្នាំ២០១៩ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ និងក្រសួងចំនួន១០បន្ថែមទៀត រួមមាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល