+855 23 43 00 63

13

Jul, 2018

ការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាននូវការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដើម្បីដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅក្រសួង-ស្ថាប័នចំនួនបីហើយ គឺក្រសួងពាណិជ្ជកម្ម, ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងក្រសួងទេសចរណ៍ ។

តាមរយៈការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានសម្រាប់ប្រព័ន្ធ FMIS ការរំខាននានាក្នុងរយៈពេលមួយដ៏ខ្លីដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ដែលកំពុងបំពេញការងារបស់ខ្លួន នឹងកើតមានឡើង អាស្រ័យហេតុនេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័នផ្សេងទៀតឱ្យបានជ្រាបជាព័ត៌មានថា ដើម្បីឱ្យដំណើរការនៃការងារខាងលើប្រកបដោយរលូន ក្រុមការងារសូមការយោគយល់ចំពោះសំឡេងរំខាននានាក្នុងកំឡុងពេលនៃការបំពេញការងារនេះ ហើយក្រុមការងារនឹងធ្វើការជូនដំណឹងជាមុនបន្តបន្ទាប់ពីការចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន ដល់ក្រសួងស្ថាប័ន-ផ្សេងទៀត ។

គួរជម្រាបជូនថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០១៩នេះ រួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណៈការ និងដឹកជញ្ជូន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម, ក្រសួងព័ត៌មាន, ក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងទេសចរណ៍ រួមទាំងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ លើមុខងារស្នូលចំនួន៤ គឺមុខងារវិភាជន៍ថវិកា មុខងារការទិញ មុខងារគណនីត្រូវសង និងមុខងារគណនីត្រូវទារ ។