+855 23 43 00 63

29

Aug, 2018

ក្រុមការងារ FMIS នាំយកម៉ាស៊ីនកុំព្យូទ័រយួរដៃមួយគ្រឿង និងសម្ភារសិក្សាមួយចំនួនជូនមជ្ឈមណ្ឌលកុមារកំព្រាស្កេប (SCADP)

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃ ១៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងទី ២៤ ខែ សីហា ឆ្នាំ ២០១៨ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានយកអំណោយជាម៉ាស៊ីនកុំព្យូទ័រយួរដៃមួយគ្រឿង និង សម្ភារសិក្សាមួយចំនួន ដែលអំណោយរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនមជ្ឈមណ្ឌលកុមារកំព្រាស្កេប (SCADP) តាមការស្នើសុំរបស់មជ្ឈមណ្ឌលនេះតាមរយៈឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។