+855 23 43 00 63

2

Oct, 2018

ក្រុមការងារ FMIS ចុះដំឡើងកុំព្យូទ័រសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងទេសចរណ៍

ដោយ៖: | Tags: | មតិយោបល់: 0

ដូចការគ្រោងទុក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នេះ បានចុះដំឡើងកុំព្យូទ័រ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងទេសចរណ៍។ ការចុះដំឡើងនេះ ធ្វើឡើងស្របតាមផែនការរបស់ក្រុមការងារ FMIS ដែលនឹងដាក់ឱ្យក្រសួង-ស្ថាប័នចំនួន១០ថ្មី និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ប្រើប្រាស់សាកល្បនូវប្រព័ន្ធទំនើបកម្មមួយនេះនៅចុងឆ្នាំ២០១៨ និងប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ២០១៩ ។ ក្រសួងទេសចរណ៍ គឺជាក្រសួងទីពីរ ដែលបាននិងកំពុងដំឡើងកុំព្យ័រ បន្ទាប់ពីក្រុមការងារ FMISបានដំឡើងរួចរាល់នៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ។

គួរបញ្ជាក់ផងដែរថា ក្រសួង-ស្ថាប័នចំនួន១០ថ្មីដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ ២០១៩ ខាងមុខនេះមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។