+855 23 43 00 63

12

Oct, 2020

ក្រុមការងារ FMIS រៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការអនុវត្តនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាបក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS មកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិក មានរយៈពេលកន្លះថ្លៃ ដោយផ្តោតសំខាន់ទៅលើ៖

១. ខ្លឹមសារសេចក្តីណែនាំ និង តារាងឧបសម្ព័ន្ធ​ភ្ជាប់ នៃនីតិវិធីថ្មីសម្រាប់ការចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប

២. ទិដ្ឋភាពរួម នៃនីតិវិធីថ្មី

៣. អនុគណនី និងអ្នកផ្គត់ផ្គង់ ដែលត្រូវអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS

៤. ការកត់ត្រាអាណត្តិ ត្រួតពិនិត្យថវិកា និងបញ្ជូនការអនុម័ត

៥. របៀបអនុម័តប្រតិបត្តិការ (អាណាប័ក និងអភិបាលហិរញ្ញវត្ថុ)

៦. របៀបទាញយកទម្រង់ព័ត៌មានអាណត្តិចេញពីប្រព័ន្ធ FMIS និង

៧. សម្រប់លិខិតយុត្តិការចំណាយដែលត្រូវស្គែនបញ្ចូលក្នុងប្រព័ន្ធ FMIS ។