+855 23 43 00 63

2

Mar, 2018

លេខាធិការដ្ឋាន FMWG នឹងចុះសិក្សានីតិវិធីអនុវត្តការងារ និងគ្រោងប្លង់នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងក្របខ័ណ្ឌគម្រោង FMIS ជំហានទី ២ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះសិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process) ដើម្បីយកមកសិក្សា និងរៀបចំជានីតិវិធីអនុវត្តការងារជាមួយប្រព័ន្ធ (To Be Business Process) លើមុខងារ ៤ ផ្សេងៗគ្នា រួមមានមុខងារវិភាជន៍ថវិកា, មុខងារទិញ, មុខងារគណនីត្រូវទារ ព្រមទាំងចុះផ្សាយបន្ថែមពីសារៈប្រយោជន៍ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និងចុះសិក្សាទីតាំងជាក់ស្តែងនៅតាមមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដែលជាការដ្ឋានរបស់គម្រោង FMIS ដើម្បីធ្វើការតភ្ជាប់បណ្តាញមកមជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យនៅថ្នាក់កណ្តាល ។

តាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះតាមកាលវិភាគដូចខាងក្រោម៖

ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត តាកែវ, កំពត, កែវ, កំពង់ស្ពឺ, ព្រះសីហនុ និងកោះកុង ។

ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ធំ, សៀមរាប, ព្រះវិហារ, មណ្ឌល់គិរី, រតនគិរី និងស្ទឹងត្រែង ។

ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, កណ្តាល, ព្រៃវែង និងស្វាយរៀង ។

ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ ចុះទៅខេត្ត កំពង់ឆ្នាំង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ពោធិ៍សាត់, បាត់ដំបង និងប៉ៃលិន ។

ទាញយកសេចក្តីជូនដំណឹង៖ https://fmis.mef.gov.kh/contents/uploads/2018/03/20180301_Letter-Mission-24-province.pdf