+855 23 43 00 63

10

Oct, 2017

ក្រុមការងារកម្រិតបច្ចេកទេសប្រជុំពិភាក្សាគ្នាដើម្បីត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារកម្រិតបច្ចេកទេសនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យា បានពិភាក្សា ពិនិត្យលើលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដើម្បីប្រមូលធាតុចូលដាក់ជូនថ្នាក់ដឹកនាំសម្រាប់ធ្វើការសម្រេចចិត្តមុននឹងដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យាកាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់ពីកិច្ចពិភាក្សា ក្រុមការងារទាំងពីរបានសម្រេចលើចំនុចមួយចំនួនដូចជា ការបញ្ចូលច្បាប់ថវិកាដើមឆ្នាំ ការរក្សាទុកអាណត្តិ ការញែកកញ្ចប់រជ្ជទេយ្យបុរេប្រទានជាដើម។

ក្រុមការងារនឹងត្រូវពិភាក្សាបន្ត ដើម្បីដោះស្រាយ និងសម្រេចចិត្តលើបញ្ហាលម្អិតមួយចំនួនដើម្បីប្រមូលធាតុចូលចុងក្រោយដាក់ជូនថ្នាក់ដឹកនាំសម្រេចចិត្តដែលអាចឱ្យការអនុវត្តប្រព័ន្ធ FMIS ប្រកបដោយភាពជោគជ័យ។