
23
Mar, 2023
សេចក្តីណែនាំស្តីពីការអនុវត្តនីតិវិធីសម្រាប់ការចំណាយថវិកាចរន្តនៅក្រសួង-ស្ថាប័នចំនួន៥តាមប្រព័ន្ធ FMIS ទាំងស្រុង
បន្ទាប់ពីដាក់ឱ្យអនុវត្តដោយជោគជ័យ នូវនីតិវិធីសម្រាប់ការចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាមប្រព័ន្ធ FMIS ទាំងស្រុងក្នុងឆ្នាំ ២០២២ កន្លងទៅ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន និង ស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០-២០២៥ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តសិក្សា រៀបចំ និង អភិវឌ្ឍប្រព័ន្ធ FMIS រួចរាល់សម្រាប់ការដាក់ឱ្យអនុវត្តសម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធទាំងស្រុង នៅក្រសួង-ស្ថាប័នចំនួន ៥ បន្ថែមទៀត រួមមាន៖ ១. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២. អាជ្ញាធរសវនកម្មជាតិ, ៣. ក្រសួងធម្មការ និង សាសនា, ៤. ក្រសួងរ៉ែ និង ថាមពល និង ៥. ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។
ព័ត៌មានលម្អិតមាននៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2023/03/20230322_សេចក្តីណែនាំលេខ_០០៥_សហវ_សណន_អល_ចុះថ្ងៃទី_២២_ខែ_មីនា_ឆ្នាំ.pdf