+855 23 43 00 63

12

Apr, 2021

សេចក្តីណែនាំពីស្តីពីរបៀបទាញយករបាយការណ៍ R65 ក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

គិតត្រឹមឆ្នាំ ២០២០ ប្រព័ន្ធ FMIS ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការនៅគ្រប់ក្រសួង-ស្ថាប័ន និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។ ក្នុងកំឡុងឆ្នាំនេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសិក្សាពីតម្រូវការលក្ខខណ្ឌរបស់បណ្តាក្រសួង-ស្ថាប័ន និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានរៀបចំឯកសារតម្រូវការលក្ខខណ្ឌរបាយការណ៍ចំណាយសម្រាប់ក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (R65-ចំណាយសម្រាប់ក្រសួង និងមន្ទីរ) ព្រមទាំងអភិវឌ្ឍ និងធ្វើតេស្តសាកល្បងដោយបានដាក់របាយការណ៍ចូលទៅក្នុងប្រព័ន្ធ FMIS បានដោយជោគជ័យ ។ ម្យ៉ាងវិញទៀត របាយការណ៍ចំណាយ R64-Exp.Report for LM & LD គឺជារបាយការណ៍ចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ ដែលបានដាក់ឱ្យប្រើប្រាស់នៅតាមបណ្តាក្រសួង-ស្ថាប័ន និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ តាមតម្រូវការជាក់ស្តែង ។ ជាមួយគ្នានេះដែរ របាយការណ៍នេះ មានការកំណត់លក្ខខណ្ឌច្បាស់លាស់ក្នុងការចាប់យកទិន្នន័យត្រឹមអង្គភាពសាមីផ្ទាល់ បន្ទាប់ពីអ្នកអនុម័តនៅក្នុងអង្គភាពសាមីបានអនុម័តប្រតិបត្តិការអាណត្តិដែលបានចុះចូលទៅក្នុងប្រព័ន្ធ FMIS ហើយទិន្នន័យនឹងទាញចូលទៅក្នុងរបាយការណ៍ចំណាយទៅតាមក្រសួង-ស្ថាប័ន និង មន្ទីរនោះតែម្តង ។ ទន្ទឹមនឹងនេះសម្រាប់របាយការណ៍នេះ ត្រូវបានបែងចែកជា២កម្រិតដូចជា៖ កម្រិតរបាយការណ៍សម្រាប់ក្រសួង-ស្ថាប័ន និងកម្រិតរបាយការណ៍សម្រាប់មន្ទីរជំនាញទាំងអស់ ។ សម្រាប់កម្រិតនីមួយៗ គឺអាចបំបែកទម្រង់ជាសន្លឹកកិច្ចការ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យលម្អិតទៅតាមអង្គភាពប្រតិបត្តិ (OU) ដែលនៅក្នុងអង្គភាពសាមី ។

ក្នុងន័យនេះ ដើម្បីបង្កលទ្ធភាពងាយស្រួលដល់អ្នកប្រើប្រាស់របាយការណ៍ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំរបៀបទាញយករបាយការណ៍ចំណាយសម្រាប់ក្រសួង-ស្ថាប័ន និងមន្ទីរ (R65) នៅក្នុងប្រព័ន្ធ FMIS ដូចមានជូនភ្ជាប់ខាងក្រោម៖

ទាញយកសេចក្តីណែនាំនៅទីនេះ៖