
28
Oct, 2016
ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ៖ របាយការណ៍ពាក់ព័ន្ធនឹងចំនួនអាណត្តិនិងតួលេខប្រចាំថ្ងៃចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវបើធៀបនឹងប្រព័ន្ធផ្សេង
ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានមានប្រសាសន៍ថា តាមរយៈការតាមដានព័ត៌មានកន្លងមកពាក់ព័ន្ធនឹងរបាយការណ៍នៃចំនួនអាណត្តិនិងតួលេខចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវទាំងស្រុងបើប្រៀបធៀបជាមួយនឹងប្រព័ន្ធ KIT។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលដ៏ខ្លីខាងមុខ រតនាគារ នឹងឈប់ប្រើប្រាស់ប្រព័ន្ធផ្សេងទៀត ហើយងាកមកប្រើប្រាស់តែប្រព័ន្ធ FMIS ព្រោះថារបាយការណ៍ដែលចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវ។ “និយាយរួម ឱ្យតែចូលប្រព័ន្ធមក គឺត្រូវគ្នា។ យើងអាចសន្និដ្ឋានថា យើងអាចទទួលយកបាននូវព័ត៌មានពីចំនួនអាណត្តិ និងទឹកលុយនៅក្នុងរតនាគារមានចំនួនប៉ុន្មានក្នុងមួយថ្ងៃគឺយើងទទួលបាន” ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ។
ពាក់ព័ន្ធនឹងការជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានទាំងស្រុង ឯកឧត្តម ក៏បានលើកឡើងផងដែរថា ឯកឧត្តម នឹងធ្វើការជំរុញឱ្យមន្ត្រីទាំងអស់ត្រូវចូលរួមប្រើប្រាស់ព័ន្ធ FMIS ឱ្យបានជាប្រចាំ៕