+855 23 43 00 63

22

Mar, 2024

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ដឹកនាំកិច្ចប្រជុំពិភាក្សាលើ “យន្តការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន”

ដោយ៖: | Tags: | មតិយោបល់: 0

នារសៀលថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ “យន្តការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន” ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង និង អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ និង អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

អង្គប្រជុំ បានពិភាក្សាលើយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ សម្រាប់ដោះស្រាយបញ្ហាប្រឈម និង កង្វល់របស់វិនិយោគិនក្នុងវិស័យឯកជន ។ អង្គប្រជុំ ក៏បានលើកឡើងពីសារៈសំខាន់ និង ភាពចាំបាច់ក្នុងការរៀបចំយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនជំនឿទុកចិត្តវិនិយោគិន តាមរយៈការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលមានលក្ខណៈស្មុគស្មាញ ឬ មានវេទយិតភាពខ្ពស់ ។

ជារួម, អង្គប្រជុំ បានឯកភាពជាគោលការណ៍លើយន្តការនៃការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលបានស្នើឡើងដោយមន្ត្រីជំនាញ ៕