+855 23 43 00 63

26

Feb, 2020

តើប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធណាខ្លះ?

ដោយ៖: | Tags: | មតិយោបល់: 0

ប្រព័ន្ធ FMIS បានធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធចំណូលពន្ធគយ និងរដ្ឋាករកាលពីឆ្នាំ ២០១៦។ រហូតមកទល់បច្ចុប្បន្ន ប្រព័ន្ធក៏បានធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យដោយស្វ័យប្រវត្តិជាមួយធនាគារជាតិនៃកម្ពុជា រួមទាំងធនាគារពាណិជ្ជចំនួន ៥ ដែលជាដៃគូរបស់អង្គភាពនៃរាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ពន្ធជូនរាជរដ្ឋាភិបាលបានទាន់ពេលវេលា និងសម្បូរបែប។

ការធ្វើសន្ធានកម្មជាមួយធនាគារពាណិជ្ជដៃគូទាំងនេះ គឺដើម្បីទទួលបាននូវទិន្នន័យរបាយការណ៍ធនាគារដោយស្វ័យប្រវត្តិ ដែលបានជួយសម្រួលក្នុងការកាត់បន្ថយនូវការងារកត់ត្រារបស់មន្ត្រីរាជការ និងបង្កើនបាននូវស្វ័យប្រវត្តិកម្ម ភាពសុក្រឹត និងភាពទាន់ពេលវេលានៃទិន្នន័យហិរញ្ញវត្ថុសាធារណៈផងដែរ នៅក្នុងប្រព័ន្ធ FMIS។ ជាមួយគ្នានេះ នៅពេលខាងមុខ ប្រព័ន្ធ នឹងធ្វើសន្ធានកម្មផ្លាស់ប្តូរទិន្នន័យបន្ថែមទៀតជាមួយប្រព័ន្ធពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ និងប្រព័ន្ធគ្រប់គ្រងបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ ។