+855 23 43 00 63

9

Jun, 2014

សិក្សា​ពី ICT​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) និង​មជ្ឈមណ្ឌល​សង្រ្គោះ​ទិន្នន័យ (Disaster Recovery Center)

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃ​ទី២ និង​ថ្ងែ​ទី៣ ខែមិថុនា ឆ្នាំ២០១៤ ក្រុមបច្ចេកទេស​បាន​សិក្សា​ពី ICT​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ និង​មជ្ឈមណ្ឌល​សង្រ្គោះ​ទិន្នន័យ ។
ក្នុងការ​សិក្សា​នេះ កម្រង​សំណួរ​អំពី​រចនាសម្ព័ន្ធ​ទំនាក់ទំនង ដូចជា​ស្ថានភាព​បច្ចុប្បន្ន​នៃ​បណ្តាញ​កុំព្យូទ័រ ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រព័ន្ធ​សុវត្ថិភាព និង​កុំព្យូទ័រ​មេ (Sever) និង​រចនាសម្ព័ន្ធ​រក្សាទុក​ទិន្នន័យ ត្រូវបាន​លើកយក​មក​សិក្សា ដោយក្រុម​ការងារ​បច្ចេកទេសផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន FIS-LG CNS និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ លទ្ធផល​នៃ​ការសិក្សា​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ IT សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​មេ (MDC) និង​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ (DRC) ។