+855 23 43 00 63

13

Feb, 2018

ជំនាញការមកពី IMF និងក្រុមការងារ FMIS នឹងរៀបចំសិក្ខាសាលាស្តីអំពី “ឧត្តមានុវត្តន៍អន្តរជាតិក្នុងការអនុវត្តដំណើរការទូទាត់ ”

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីបានសិក្សាក៏ដូចជាពិភាក្សាទៅលើនីតិវិធីអនុវត្តការងារមួយចំនួនជាមួយភាគីពាក់ព័ន្ធផ្សេងៗរួចមក លោក Mark Silins ជំនាញការមកពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF និងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយលោក មន្ត ប្រាថ្នា  នឹងសហការគ្នារៀបចំសិក្ខាសាលាមួយស្តីអំពី “ឧត្តមានុវត្តន៍អន្តរជាតិក្នុងការអនុវត្តដំណើរការទូទាត់ ” ក្នុងគោលបំណងបង្ហាញអំពីស្តង់ដារអន្តរជាតិនៃការអនុវត្តដំណើការទូទាត់ព្រមទាំងពិភាក្សារកមើលឱកាស ក្នុងការកែសម្រួលដំណើរការទូទាត់នេះ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ចកិច្ច និង ហិរញ្ញវត្ថុ ។

គួរបញ្ចាក់ផងដែរថា សិក្ខាសាលាខាងលើ នឹងធ្វើបទបង្ហាញនៅជំហានដំបូងសម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ហៅកាត់ថា FMWG និងក្រសួង-ស្ថាប័នចំនួនបួនរួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ។