+855 23 43 00 63

29

Aug, 2018

ជំនាញការ IMF បំពេញបេសកកម្មលើកទី៥ពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

ជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា អាយអឹមហ្វេវ (IMF) ដឹកនាំដោយលោក David Cowen, Director of TAOLAM មកបំពេញបេសកកម្មរបស់ខ្លួនលើកទី៥ ពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ជំហានទី២ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ។ ការបំពេញបេសកកម្មលើកនេះ ក្នុងគោលបំណងបន្តផ្តល់ជំនួយបច្ចេកទេស ក្នុងនោះមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ។

គួររំលឹកផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានចុះបេសកកម្មលើកទី៤ ក្នុងរូបភាពផ្តល់ជំនួយបច្ចេកទេសដល់ការអនុវត្តគម្រោង FMIS នៃក្របខ័ណ្ឌកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារណៈដល់កម្ពុជា ។

កាលវិភាគនៃការចុះបេសកកម្មរបស់ជំនាញការ IMF ៖https://fmis.mef.gov.kh/contents/uploads/2018/08/IMF-FMIS-Mission-5th-Mission-Approval.pdf