+855 23 43 00 63

19

Jun, 2019

ជំនាញការ IMF៖ ឥឡូវអគ្គនាយកដ្ឋានរតនាគារជាតិអាចគ្រប់គ្រងសៀវភៅធំបានដោយខ្លួនឯងក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

លោក Mark Silins ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ហៅកាត់ថា IMF បានបញ្ជាក់មកលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះថា ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយដ្ឋានរតនាគារជាតិ បានផ្ញើលោកនូវការវិភាគរបស់ប្រតិបត្តិការចំនួនបួននៃប្រព័ន្ធ FMIS ដោយបានសបញ្ជាក់ឱ្យឃើញថា អគ្គនាយកដ្ឋានរតនាគារជាតិអាចគ្រប់គ្រងសៀវភៅធំ (General Ledger) បានដោយខ្លួនឯងក្នុងប្រព័ន្ធ FMIS។

ការមានភាពម្ចាស់ការឬការអាចគ្រប់គ្រងលើសៀវភៅធំ នេះបានដោយខ្លួនឯង គឺជាការដែលអាចធ្វើការបិទបញ្ជីគណនេយ្យបានដោយទាន់ពេលវេលា និង មានប្រសិទ្ធភាព ព្រមទាំងជាសមិទ្ធផលធំបំផុតក្នុងការផលិតបានជារបាយការណ៍ហិរញ្ញវត្ថុដែលនឹងផ្តល់ព័ត៌មានដ៏មានសារៈសំខាន់បំផុតក្នុងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ក្នុងការបែងចែកធនធាន និង ការផ្តល់អាទិភាពដល់វិស័យផ្សេងៗជាដើម។

លោក Mark Silins ក៏បានបញ្ជាក់ផងដែរថា ការដែលទទួលបានសមិទ្ធផលនេះ គឺជាជោគជ័យដ៏សំខាន់នៃការអនុវត្តគម្រោង FMIS និងបានឆ្លុះបញ្ជាំងអំពីការខិតខំប្រឹងប្រែងសហការ និង ធ្វើការងារយ៉ាងយកចិត្តទុកដាក់របស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង ភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តគម្រោងប្រព័ន្ធទំនើបកម្មមួយនេះឱ្យទទួលបានជោគជ័យ។