
24
May, 2019
IMF បន្តបេសកកម្មក្នុងការពង្រីកនូវសក្តានុពលរបស់ប្រព័ន្ធ FMIS
ជាបេសកកម្មលើកទី ៨ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានផ្តល់ជាជំនួយបច្ចេកទេស ព្រមទាំងចូលរួមក្នុងការពង្រីកនូវការយល់ដឹងអំពីអត្ថប្រយោជន៍ និង សក្តានុពលរបស់ប្រព័ន្ធ FMIS ដែលជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុដ៏សំខាន់ប្រចាំប្រទេសកម្ពុជា។
លោក Mark Silins បានចាប់ផ្តើមបេសកកម្មរបស់លោកដំបូងបំផុតក្នុងកំឡុងខែតុលា ឆ្នាំ ២០១៧ ដែលជារៀងរាល់ ពីរខែម្តង លោកចុះបេសកកម្មមកកាន់ប្រទសកម្ពុជា។ រហូតមកទល់ពេលនេះ លោកបានទទួលលទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន ការជួយកែលម្អនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំប្រទេសជាដើម។ ជាក់ស្តែង លោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានរតនាគារជាតិក្នុងការកែលម្អនេះ ដើម្បីឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានស្តង់ដារស្របទៅនឹងប្រទេសក្នុងតំបន់ និង អន្តរជាតិ ។ បេសកកម្មរបស់លោកលើកនេះ នឹងធ្វើការផ្តោតសំខាន់លើ៖
– Closing of Accounts Porcedures
– Achieving IPSAS Compliant Financial Statement
– Improvement Payment Process
– Populating Electronic Fund Transfer