+855 23 43 00 63

16

Jul, 2020

ការត្រួតពិនិត្យវឌ្ឍនភាពនិងសមិទ្ធផលនៃគម្រោង FMIS ដោយ IMF

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារបច្ចេកទេស (TA) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានធ្វើបេសកកម្ម “តាមរយៈ Video Conference” ក្នុងកំឡុងថ្ងៃទី ២៥ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២០ ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃជំហានទី ២ របស់គម្រោង FMIS។ ដោយសារការរឹតត្បិតការធ្វើដំណើរទាក់ទងនឹងការរីករាលដាលនៃជំងឺរាតត្បាដកូវីដ១៩ បេសកកម្មនេះត្រូវបានធ្វើឡើងពីចម្ងាយតាមរយៈ Video Conference និងប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងផ្សេងទៀត។ ក្រៅពីអនុសាសន៍លើបញ្ហាយុទ្ធសាស្រ្តមួយចំនួន បេសកកម្មបានពិភាក្សានិងគាំទ្រដោយទីប្រឹក្សាថ្មីនៃប្រព័ន្ធ FMIS គឺលោក Kris Kauffmann សម្រាប់រយៈពេល ១៨ ខែ។ បេសកកម្មនេះត្រូវគ្រប់គ្រងនិងដឹកនាំដោយលោក Holger van Eden ទីប្រឹក្សាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ក្នុងអំឡុងពេលបេសកកម្ម ក្រុមការងារបច្ចេកទេសរបស់ IMF បានប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រង និងបុគ្គលិកនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) និងអគ្គនាយកដ្ឋានរតនាគារជាតិ (GDNT) ។ បេសកកម្មនេះក៏បានជួបជាមួយគណៈគ្រប់គ្រងនិងបុគ្គលិករួមមាន៖ អគ្គនាយកដ្ឋានថវិកា (នាយកដ្ឋានថវិកានីយកម្ម នាយកដ្ឋានហិរញ្ញកិច្ច និងនាយកដ្ឋានវិនិយោគ), អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងការគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, ក្រុមប្រឹក្សាជាតិគណនេយ្យ, និងរតនាគារភ្នំពេញ។ ការប្រជុំក៏បានធ្វើឡើងជាមួយអគ្គនាយកដ្ឋានផែនការនៃក្រសួងផែនការ និងក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបផងដែរ។ ក្រុមបេសកកម្មក៏ទទួលបានធាតុចូលពីការប្រជុំមួយជាមួយអ្នកផ្តល់សេវាទូទាត់វីង ដើម្បីពិភាក្សាអំពីសេវាកម្មរបស់ពួកគេទៅរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ជំនួយទៅកាន់ជនក្រីក្រនាកំឡុងពេលការរីករាលត្បាតនៃមេរោគកូវីដ១៩នេះផងដែរ។

នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ ដែលជាថ្ងៃបញ្ចប់បេសកម្មពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS របស់មូលនិធីរូបិយវត្ថុអន្តរជាតិ និងក្រោមកិច្ចដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រុមបេសកកម្មក៏បានរាយការណ៍ជូន និងជម្រាបពីរបកគំហើញនៃការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដែលក្នុងនោះជារួមមាន វឌ្ឍនភាពដ៏ល្អប្រសើររបស់គម្រោងក្នុងការពង្រីកទៅកាន់គ្រប់ក្រសួង-ស្ថាប័នដែលសម្រេចបានជាស្ថាពរ និងបញ្ហាប្រឈមសំខាន់ៗមួយចំនួនលើទិដ្ឋភាពនៃការការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMISសម្រាប់ការគ្រប់គ្រងថវិកា និងការគ្រប់គ្រងការផ្លាស់ប្តូរ ព្រមទាំងការរៀបចំយុទ្ធសាស្ត្រពង្រីកសម្រាប់ជំហានទី៣ (២០២១-២០២៥)។

សូមបញ្ជាក់ផងដែរថា ក្រោមការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការគាំទ្រផ្នែកបច្ចេកទេសពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រុមការងារបានសម្រេចបាននូវសមិទ្ធផលនៃការកាត់បន្ថយនីតិវិធីអនុវត្តការងារក្រៅប្រព័ន្ធ FMIS ទៅលើការបើកផ្តល់បៀវត្សជូនមន្ត្រីប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលការ បើកផ្តល់នូវប្រាក់បៀវត្សជូនមន្ត្រីរាជការរបស់ខ្លួននេះ ត្រូវបានធ្វើឡើងទាំងស្រុងតាមរយៈប្រព័ន្ធ FMIS ដោយមិនមានប្រើប្រាស់នូវក្រសដាសស្នាមឡើយ។ ជាលទ្ធផល មន្ត្រីរាជការប្រចាំក្រសួងអាចទទួលបានប្រាក់បៀវត្សទាន់ពេលវេលា។

[/vc_row]