28
Apr, 2022
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបង្ហាញកាន់តែច្បាស់ឡើងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនជូនប្រជាពលរដ្ឋស្ថាប័នដៃគូនិងដៃគូអភិវឌ្ឍន៍
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញកាន់តែច្បាស់ឡើងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនជូនប្រជាពលរដ្ឋ, ស្ថាប័នដៃគូ និង ដៃគូអភិវឌ្ឍន៍ តាមរយៈវឌ្ឍនភាពដ៏ស្រួចស្រាវក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយចាប់ផ្ដើមអនុវត្តនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាននៅឆ្នាំ ២០២២ នេះ ។ ព័ត៌មាននេះត្រូវបានចែករំលែកជូនលោក Michel Conan ទីប្រឹក្សាជាន់ខ្ពស់ផ្នែកថវិកានិងគណនេយ្យរបស់សាធារណៈរដ្ឋបារាំងនៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ ដោយឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ តាមរយៈការសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសម្រេចឱ្យមានការចាប់ផ្ដើមអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុទាំងស្រុងដោយគ្មាននីតិវិធីខាងក្រៅប្រព័ន្ធ FMIS ចាប់ពីឆ្នាំ ២០២២ ជាមួយនឹងការកាត់បន្ថយនូវជំហាននៃការត្រួតពិនិត្យ និង អនុម័តដែលពុំមានផ្ដល់តម្លៃបន្ថែម ។
លោក Conan បានចូលរួមអបអរសាទរជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ និង បានលើកទឹកចិត្តឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុវត្តតាមប្រព័ន្ធទាំងស្រុងនូវគ្រប់នីតិវិធីពាក់ព័ន្ធនឹងនៃការអនុវត្តថវិកា មិនគួរនៅមាននីតិវិធីណាមួយដោយឡែកនៅក្រៅប្រព័ន្ធឡើយ ។ លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា ប្រព័ន្ធ FMIS គឺជាឧបករណ៍ដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និង គណនេយ្យរបស់ប្រទេសមួយ សម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកជាង ២៥ ឆ្នាំ ជាគណនេយ្យកររបស់ក្រសួងហិរញ្ញវត្ថុបារាំង លោកបានពិនិត្យឃើញថា ប្រព័ន្ធ FMIS បានជួយសម្រួល និង ជំរុញដល់ការងារគ្រប់គ្រងហិរញ្ញវត្ថុនិងគណនេយ្យសាធារណៈប្រកបដោយប្រសិទ្ធភាព តម្លាភាព និង ឆ្លើយតបបានទាន់ពេលវេលាលើកិច្ចការផ្ដល់ថវិកាសម្រាប់ការអនុវត្តកម្មវិធី និង គោលនយោបាយរបស់រដ្ឋាភិបាល ជាពិសេសក្នុងពេលតម្រូវការនៃការកើនឡើងលើការវិនិយោគ អភិវឌ្ឍន៍ និង ការពង្រឹងអភិបាលកិច្ចល្អ ។ ហេតុដូច្នេះហើយបានជានៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងកំពុងពិនិត្យពិចារណាក្នុងការធ្វើបច្ចុប្បន្នភាព និង កែលម្អប្រព័ន្ធ Chorus បន្ថែមទៀតដើម្បីឱ្យឆ្លើយតបទៅនឹងភាពបត់បែនបាននៃសភាពការសេដ្ឋកិច្ច សង្គម និង នយោបាយជាតិ និង អន្តរជាតិ ។
ឯកឧត្តម មន្ត ប្រាថ្នា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដល់នូវវិភាគទានរបស់រដ្ឋាភិបាលបារាំងក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេសគឺការកែទម្រង់ប្រព័ន្ធថវិកា, ការរៀបចំច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង បទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា និង ជាពិសេសបានគាំទ្រផ្ដល់ជាមូលដ្ឋានច្បាស់លាស់ក្នុងការបញ្ចូលខ្លឹមសារនៃការអនុវត្តប្រព័ន្ធ FMIS ចូលទៅក្នុងមាត្រានៃច្បាប់ប្រព័ន្ធហិរញ្ញវត្ថុថ្មី តាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និង មានការគាំទ្រពីថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។