+855 23 43 00 63

10

Oct, 2017

IMF ជួយសម្រួលដល់ការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២

ដោយ៖: | Tags: | មតិយោបល់: 0

លោក Mark Silins ជំនាញការផ្តល់ប្រឹក្សាផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាដៃគូរអភិវឌ្ឍន៍របស់គម្រោង FMIS និងជាអ្នកផ្តល់ជំនួយការបច្ចេកទេសដល់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS  បានមកបំពេញបេសកកម្មចំនួន១៣ថ្ងៃ នៅកម្ពុជា ដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន៣ដែលរួមមាន៖

  • ពិនិត្យមើល និង ផ្តល់ជំនួយទៅលើការបញ្ចប់ការរៀបចំប្លង់គណនេយ្យ ចំណាត់ថ្នាក់ថវិកា និងការដាក់ឱ្យប្រើប្រាស់
  • ការបិទបញ្ជី ឆ្នាំហិរញ្ញវត្ថុ ២០១៦ និង ត្រៀមបិទសម្រាប់ឆ្នាំ ២០១៧
  • ការអភិវឌ្ឍផែនការខ សម្រាប់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលមានវឌ្ឍនភាព ប៉ុន្តែអាចជួបប្រទះនឹងការពន្យាពេល

បេសកកម្មទាំងមូលគឺរៀបចំជាពិសេសសម្រាប់ ការផ្តល់អនុសាសន៍ និង ការបង្វឹកបន្ថែមទៅដល់ភាគីពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា ដែលជាកូនសោមិនអាចខ្វះបានសម្រាប់កិច្ចការសំខាន់ទាំង៣ ខាងលើ។ បេសកកម្មបាន និងកំពុងតែប្រព្រឹត្តិទៅតាមរយៈ កិច្ចពិភាក្សា និង ការបង្វឹកយ៉ាងជិតស្និទ្ធ។

ស្របពេលដែលបេសកកម្មនេះបញ្ចប់ ក្រុមការងារនឹងមានកិច្ចប្រជុំបិទ គ្រោងនឹងធ្វើឡើងនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ ឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដែលក្នុងនោះលោក Mark Silins នឹងលើកឡើងអំពីអនុសាសន៍ និង ផែនការការងារ សម្រាប់ពិភាក្សាក៏ដូចជាស្វែងរកការអនុម័ត។

គួរបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័នកាន់តែខិតចូលមកដល់  ក្នុងនោះក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងដុតដៃដុតជើងក្នុងការរៀបចំនូវរាល់កាតព្វកិច្ចទាំងឡាយដែលរួមមាន ការដេញថ្លៃឧបករណ៍ទ្រទ្រង់ប្រព័ន្ធ FMIS ការកំណត់អ្នកប្រើប្រាស់ និង រៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការគ្រប់គ្រងគម្រោងទាំងមូល។