+855 23 43 00 63

26

Apr, 2019

ស្វែងយល់អំពីការអនុវត្តប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបារាំង Chorus

ដោយ៖: | Tags: | មតិយោបល់: 0

Chorus គឺជាប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលប្រព័ន្ធទំនើបកម្មមួយនេះត្រូវបានបង្កើតឡើងសម្រាប់ការគ្រប់គ្រងការចំណាយ, ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងគណនេយ្យរបស់រដ្ឋាភិបាល ដែលអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញស្តីអំពីសកម្មភាពថវិកា (LOLF) នៃប្រទេសបារាំង ។ LOLF (Constitutional bylaw on budget acts) គឺជាកំណែទម្រង់រដ្ឋមួយរបស់រដ្ឋាភិបាលបារាំង ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០១ ក្នុងទិសដៅ ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងតួនាទីរបស់សភាជាតិបារាំង ព្រមទាំងការបង្ហាញអំពីដំណើរការនៃការគ្រប់គ្រងសាធារណៈ។

មុនពេលការចាប់ផ្តើមអនុវត្តប្រព័ន្ធ Chorus ក្រសួងនីមួយៗនៅក្នុងប្រទេសបារាំងមានកម្មវិធីចំណាយផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន ហើយគណនេយ្យត្រូវបានរក្សាទុកជាសាច់ប្រាក់។ មូលហេតុនេះហើយ បានបង្កើតឱ្យមានភាពលំបាកក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យដំណើរការនៃការចំណាយ និងការលំបាកក្នុងការបង្ហាញការព្យាករដែលអាចទុកចិត្តបាន។

គម្រោងប្រព័ន្ធ Chorus ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១១ ប្រព័ន្ធមួយនេះ មានអ្នកប្រើប្រាស់សរុបចំនួន ៥០០០០រូប និងចំណាយថវិកាអស់ប្រមាណ ៩៩៥ លានអឺរ៉ូ សម្រាប់រយៈពេលជាង១០ឆ្នាំ ។ បច្ចុប្បន្ន Chorus បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កំណែទម្រង់របស់រដ្ឋាភិបាលបារាំងក្នុងនោះមានកំណែទម្រង់ LOLF (ច្បាប់រដ្ឋធម្មនុញ្ញស្តីពីសកម្មភាពថវិកា) និងកំណែទម្រង់ RGPP (ការពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋាភិបាល) ។

ដកស្រង់ចេញពី Chorus, the financial information system of the French State (Direction du Budget 2BMS, 2010)