
15
Dec, 2017
ក្រុមការងារ FMIS កំពុងរៀបចំដំឡើងឧបករណ៍ប្រព័ន្ធបណ្ដាញហេដ្ឋារចនាសម្ព័ន្ធពីមជ្ឈមណ្ឌលទិន្នន័យទៅកាន់ក្រសួង-ស្ថាប័នទាំង១០
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ បាននិងកំពុងរៀបចំដំឡើងឧបករណ៍ប្រព័ន្ធបណ្តាញហេដ្ឋារចនាសម្ព័ន្ធពីមជ្ឍមណ្ឌលទិន្នន័យ ទៅកាន់ក្រសួង-ស្ថាប័នទាំង១០ ក្នុងគោលបំណងដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា FMIS នៅក្នុងក្រសួង-ស្ថាប័នទាំង១០នោះ ឱ្យទាន់តាមផែនការប្រកបដោយភាពរលូន។
គួរបញ្ជាក់ថា ក្រោយពីបានបញ្ចប់តាមផែនការរបស់ខ្លួន នៃការរៀបចំដំឡើងឧបករណ៍បច្ចេកទេសមានដូចជា ប្រព័ន្ធបណ្តាញខ្សែ Cable, Wall Points, End-User Equipment និង WAN/LAN រួចរាល់ជាស្ថាពរនៅតាមក្រសួង-ស្ថាប័នទាំង ១០ រួមមាន៖ ក្រសួងបរិស្ថាន ( MOE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងឧស្សហកម្មនិងសិប្បកម្ម (MIH), ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (AFD-MEF), ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC), ក្រសួងសុខាភិបាល (MOH), ក្រសួងអប់រំយុវជនិងកីឡារាជធានីភ្នំពេញ(MOEYS), ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT), ក្រសួងកិច្ចការនារី (MOWA) និង ក្រសួងមុខងារសាធារណៈ (MCS) រួចមក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានឈានដល់ការដំឡើងឧបករណ៍ប្រព័ន្ធបណ្តាញហេដ្ឋារចនាសម្ព័ន្ធពីមជ្ឍមណ្ឌលទិន្នន័យ ទៅកាន់ក្រសួង-ស្ថាប័នទាំង១០ ដែលមានកិច្ចសហការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ ។