
29
Sep, 2021
ការចុះពិនិត្យការដំឡើងបណ្តាញតភ្ជាប់ និង បណ្តាញអគ្គិសនីរបស់ប្រព័ន្ធ FMIS នៅតាមរដ្ឋបាលរាជធានី-ខេត្តទាំង ២៥
ស្របតាមផែនការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង FMIS ជំហានទី ៣ ទៅដល់រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចុះពិនិត្យការដំឡើងប្រព័ន្ធបណ្តាញតភ្ជាប់ (WAN/LAN) និង បណ្តាញអគ្គិសនី ដើម្បីធានានូវការរៀបចំដាក់ដំឡើងឧបករណ៍សម្ភារផ្សេងៗរបស់គម្រោង FMIS បានដោយរលូន និង ទាន់ពេលវេលា សម្រាប់គាំទ្រដល់ដំណើរការនៃការប្រើប្រាស់ និង ឈានដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០២២ ខាងមុខ ។
ក្រុមការងារគ្រប់គ្រងគម្រោង FMIS រហូតមកដល់ពេលនេះ បានបំពេញបេសកកម្មចុះត្រួតពិនិត្យការដំឡើងប្រព័ន្ធបណ្តាញតភ្ជាប់ផ្ទៃក្នុង និង ប្រព័ន្ធអគ្គិសនី នៅរដ្ឋបាលរាជធានី-ខេត្តមួយចំនួនរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និង ខេត្តកោះកុង ។