+855 23 43 00 63

16

Apr, 2020

សេចក្តីណែនាំស្តីពី ការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS មានសេចក្តីសោមមនស្សរីករាយសូមជម្រាបជូនថា ក្រសួងសេដកិច្ចនិងហិរញ្ញវត្ថុចាប់ផ្តើមអនុវត្តសាកល្បងមុនគេនូវនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែមានគោលរបបកំណត់ច្បាស់លាស់ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទាំងស្រុង កាត់បន្ថយនូវជំហានការងារ និងឯកសារជាក្រដាសដែលអនុវត្ត និងរៀបចំនៅខាងក្រៅប្រព័ន្ធ FMIS ស្របតាមផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាបការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០-២០២៥ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរាដ្ឋាភិបាលកម្ពុជា ។

អាស្រ័យហេតុនេះ សូម មន្ត្រី និងថ្នាក់ដឹកនាំនៃអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកានៅថ្នាក់កណ្តាល ដែលបានប្រើប្រាស់ប្រព័ន្ធ FMIS, មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ និងគណនេយ្យករសាធារណៈ ដែលទទួលបន្ទុករៀបចំបើកផ្តល់បៀវត្ស និងចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបច្បាស់លាស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជ្រាប និងអនុវត្តនីតិវិធីតម្រង់ទិសថ្មីចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ តទៅ។

ទាញយកសេចក្តីណែនាំ៖ https://fmis.mef.gov.kh/contents/uploads/2020/04/01_20200413_Instruction-on-Payroll-New-Process.pdf