
27
Sep, 2022
សេចក្តីណែនាំស្តីពី ការអនុវត្តនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ ក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ៧ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
បន្ទាប់ពីបានអនុវត្តដោយជោគជ័យនូវនីតិវិធីថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់តាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័ន ចំនួន ២៧ ក្នុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ រួចមក និង ស្របតាមផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ២០២០ – ២០២៥ នៅក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តពង្រីកការអនុវត្តនីតិវិធីថ្មីនេះទៅក្រសួង-ស្ថាប័នចំនួន ៧ បន្ថែមទៀត រួមមាន៖ ១. ទីស្តីការគណៈរដ្ឋមន្ត្រី ២. ក្រសួងការពារជាតិ ៣. ក្រសួងយុត្តិធម៌ ៤. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៥. អាជ្ញាធរសវនកម្មជាតិ ៦. អង្គភាពប្រឆាំងអំពើពុករលួយ និង ៧. ក្រសួងមហាផ្ទៃ (ផ្នែកសន្តិសុខសាធារណៈ និង ផ្នែករដ្ឋបាលទូទៅ) ។
ព័ត៌មានលម្អិត សូមទាញយក pdf នៅទីនេះ៖ https://fmis.mef.gov.kh/contents/uploads/2022/09/20220915_011_Instructions-on-Payroll-to-7-LM.pdf