+855 23 43 00 63

12

Apr, 2024

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និង បញ្ហាប្រឈម ក្នុងត្រីមាសទី១ និង ពិនិត្យការអនុវត្តបន្តលើការងារប្រចាំថ្ងៃ, ការងារគម្រោង និង សូចនាករក្នុងត្រីមាសទី២ ក្របខ័ណ្ឌនាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ជាលទ្ធផលនៃកិច្ចប្រជុំលើការត្រួតពិនិត្យវឌ្ឍនភាពការងារ, បញ្ហាប្រឈម និង អនុវត្តទិសដៅបន្ទាប់នៃនាយកដ្ឋានស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមានការិយាល័យអភិវឌ្ឍកម្មវិធី, ការិយាល័យសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ និង ការិយាល័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍គិតត្រឹមត្រីមាសទី១ នេះ សម្រេចបាន ៩៥ ភាគរយ ស្របតាមផែនការសកម្មភាពដែលបានគ្រោងទុក ។ សម្រាប់បញ្ហាប្រឈមដែលកើតមាន និង ការអនុវត្តទិសដៅបន្ទាប់ លោកប្រធាននាយកដ្ឋាន និង ការិយាល័យពាក់ព័ន្ធ បានពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យពន្លឿនដល់សកម្មភាពដែលនៅសេសសល់ ។

ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋាន ក៏បានសម្របសម្រួល និង លើកទឹកចិត្តដល់មន្ត្រី និង បុគ្គលិកទាំងអស់ឱ្យបន្តអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ព្យាយាមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែម ទាំងជំនាញបច្ចេកទេសនិងជំនាញគ្រប់គ្រង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារ ។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ង៉ែត គឹមស្រាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន នារសៀលថ្ងៃ ព្រហស្បតិ៍ ៣កើត ខែ ចេត្រ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំអគារខ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕