+855 23 43 00 63

28

Mar, 2023

កិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាព និង គន្លឹះក្នុងការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី ២

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត កសហវ តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិត បានអនុញ្ញាតិទទួលជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CFOCN ដែលដឹកនាំដោយលោក He LEPING ប្រធានក្រុមប្រឹក្សាភិបាល និង លោក Ouyang FONG អគ្គនាយករង ដើម្បីពិភាក្សាពីវឌ្ឍនភាព និង គន្លឹះក្នុងការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី ២ ។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹកការតភ្ជាប់សេវាអ៊ីនធឺណិតក៏ដូចជាសេវាផ្សេងទៀតដែលអាចផ្តល់ឱ្យដោយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីចូលរួមចំណែកគាំទ្រដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលផ្សេងទៀតក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរក្នុងក្របខណ្ឌនៃសេដ្ឋកិច្ច និង សង្គមឌីជីថលដោយការប្រើប្រាស់គម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។