+855 23 43 00 63

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៨ ដោយមានតួនាទី និងភារកិច្ចធ្វើជាសេនាធិការរបស់ក្រសួងលើការងារ រៀបចំ បង្កើត និងពង្រឹងយុទ្ធសាស្ត្រ និងគោលនយោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីទ្រទ្រង់ដល់ការកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព ។ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានត្រូវអនុវត្តនិងគ្រប់គ្រងគម្រោង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” នៅគ្រប់ដំណាក់កាល ដើម្បីធានាឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងនិងរាជរដ្ឋាភិបាល រួមទាំងការពង្រឹងការអនុវត្ដ ការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងការផ្លាស់ប្ដូរ របស់គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់មន្ត្រីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្ដាក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានត្រូវ ទទួលខុសត្រូវក្នុងកិច្ចលទ្ធកម្មលើបណ្ដាញតភ្ជាប់ ម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍ព័ត៌មានវិទ្យា និងកម្មវិធីកុំព្យូទ័រ ចំពោះគម្រោងដែលផ្ដល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ជាពិសេសគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងចូលរួមកិច្ចលទ្ធកម្មលើសម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលប្រើប្រាស់ថវិកាជាតិជាមួយនឹងនាយកដ្ឋានពាក់ព័ន្ធនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានតួនាទីគ្រប់គ្រង បង្កើតប្រព័ន្ធសុវត្ថិភាព ជួសជុល ថែរក្សាបណ្ដាញតភ្ជាប់ម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍ព័ត៌មានវិទ្យានិងកម្មវិធីកុំព្យូទ័រនានា សម្រាប់នាយកដ្ឋានទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបំពេញការងារផ្សេងទៀតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រកាសលេខ ៩៥៩ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃនាយកដ្ឋានព័ត៌មានវិទ្យា
ប្រកាសលេខ ៦៧៥ សហវ.ប្រក ចុះថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ ស្ដីពីការកែសម្រួល និងបំពេញបន្ថែម ការិយាល័យមួយចំនួន ក្រោមឱវាទនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

អង្គការលេខរបស់នាយកដ្ឋានព័ត៌មានវិទ្យា

បញ្ជីរាយនាមមន្ត្រី

ល.រ ឈ្មោះ Name តួនាទី
លោក មន្ត ប្រាថ្នា Mr. Maun Prathna អគ្គលេខាធិការរង
លោក អៀច សេដ្ឋា Mr. Iech Setha ប្រធាននាយកដ្ឋាន
លោកស្រី ចាប សុវណ្ណារ៉ា Ms. Chap Sovannara អនុប្រធាននាយកដ្ឋាន
លោក លីម ស៊ីឡេង Mr. Lim Sileng អនុប្រធាននាយកដ្ឋាន
លោក ឈាង យូ Mr. Chheang You អនុប្រធាននាយកដ្ឋាន
លោក ប៊ី ណារិន Mr. Bi Narin អនុប្រធាននាយកដ្ឋាន
លោក ម៉ៅ សត្យា Mr. Mao Satya អនុប្រធាននាយកដ្ឋាន
លោក នៅ វិចិត្រ្តា Mr. Neau Vichetra អនុប្រធាននាយកដ្ឋាន
លោក សុខ ជុំសារឿន Mr. Sok Chomsarouen អនុប្រធាននាយកដ្ឋាន
១០ កញ្ញា ហោ ស្រីស្រស់ Ms. Hor SreySros ប្រធានការិយាល័យ
១១ លោក រ៉ូ ណារុន Mr. Ro Narun ប្រធានការិយាល័យ
១២ លោក សូ សុវិបុល Mr. So Sokvibol ប្រធានការិយាល័យ
១៣ លោក មន្ត មុនិន្ទថាវរៈ Mr. Maun Moninthavarak ប្រធានការិយាល័យ
១៤ លោក កង គោលិកា Mr. Kang Kolika ប្រធានការិយាល័យ
១៥ លោក ង៉ែត គឹមស្រាង Mr. Nget Kimsrang ប្រធានការិយាល័យ
១៦ លោក កង សុភារម្យ Mr. Kang Sophearum ប្រធានការិយាល័យ
១៧ លោក ប៊ុន ឆាយ Mr. Bun Chhay ប្រធានការិយាល័យ
១៨ លោកស្រី សុខ ដានី Ms. Sok Dany អនុប្រធានការិយាល័យ
១៩ លោកស្រី ឌុក ម៉ានិច Ms. Duk Manich អនុប្រធានការិយាល័យ
២០ លោកស្រី ឡាច ប៊ុនណា Ms. Lach Buna អនុប្រធានការិយាល័យ
២១ លោក ហា សុគន្ធ Mr. Ha Sokun អនុប្រធានការិយាល័យ
២២ លោក ខាត់ សេងគ្រី Mr. Khat Sengkry អនុប្រធានការិយាល័យ
២៣ លោក ម៉ាង សុណា Mr. Mang Sona អនុប្រធានការិយាល័យ
២៤ លោក ចាន់ អឿន Mr. Chan Oeurn អនុប្រធានការិយាល័យ
២៥ លោក ហួត សុផាត Mr. Huot Sophat អនុប្រធានការិយាល័យ
២៦ លោក ស៊ុន សុខលេង Mr. Sun Sokleng អនុប្រធានការិយាល័យ
២៧ លោក ឆោម វិចិត្រ Mr. Chhom Vichet អនុប្រធានការិយាល័យ
២៨ លោក ឡាញ់គឹមវ៉ុន Mr. Lanh Kimvon អនុប្រធានការិយាល័យ
២៩ លោក សៀង សង្វារិទ្ធ Mr. Seang Sangvarith អនុប្រធានការិយាល័យ
៣០ លោកស្រី ឆែម សារ៉ន Ms. Chhem Saran មន្រ្តី
៣១ លោកស្រី សឹង រចនា Ms. Soeng Rachana មន្រ្តី
៣២ លោកស្រី ណុច វណ្ណា Ms. Noch Vanna មន្រ្តី
៣៣ លោកស្រី លីស រ័ត្នចំរ៉ុង Ms. Lis Ratchamrong មន្រ្តី
៣៤ លោក ង៉ែត សំខាន់ Mr. Nget Samkhan មន្រ្តី
៣៥ លោក ឡោ ម៉េងហ៊ាង Mr. Lor Mengheang មន្រ្តី
៣៦ លោក ព្រីង សុភានី Mr. Pring Sopheany មន្រ្តី
៣៧ លោក ម៉ុង រដ្ឋា Mr. Mong Ratha មន្រ្តី
៣៨ លោក សែ សុថេង Mr. Se Sotheng មន្រ្តី
៣៩ លោក វ៉ាន់ ធា Mr. Vann Thea មន្រ្តី
៤០ លោក ម៉េង ប៉ូរ័ត្ន Mr. Meng Boroth មន្រ្តី
៤១ លោក ប្រាក់ មូនីរ័ត្ន Mr. Prak Monirath មន្រ្តី
៤២ លោក តុប ច័ន្ទតារា Mr. Tob Chantola មន្រ្តី