+855 23 43 00 63

13

Oct, 2017

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS រៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុងទិសដៅអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី ២ (FMIS Phase II) ប្រកបដោយភាពជោគជ័យខ្ពស់តាមផែនការ និងដោយរលូន ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មានដល់មន្ត្រីបង្គោលនៅតាមក្រសួង-ស្ថាប័នទាំង ១០ ដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខដ៏ខ្លី ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការឈានទៅប្រើប្រាស់មុខងារនីមួយៗ ក្នុងប្រព័ន្ធ FMIS ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (UEF) មានទីតាំងស្ថិតនៅក្នុងរាជធានាភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នឹងដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នចំនួន១០នាពេលដ៏ខ្លីខាងមុខនេះ ដែលក្រសួង-ស្ថាប័នទាំង ១០ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ៕