+855 23 43 00 63

14

Aug, 2019

ដំណឹងជ្រើសរើសបុគ្គលិក

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសមន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) មន្ត្រីផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) និងមន្ត្រីផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team) សម្រាប់បម្រើការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖

  1. មន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) ចំនួន០៧រូប
    • មន្ត្រីផ្នែកសុវត្តិភាពបច្ចេកវិទ្យាព័ត៌មាន (IT Security) (០២រូប)
    • មន្ត្រីផ្នែកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator) (០១រូប)
    • មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) (០១រូប)
    • មន្ត្រីផ្នែកអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Web Developer/Programmer) (០២រូប)
  • មន្ត្រីផ្នែកបណ្តាញតភ្ជាប់ និងសុវត្តិភាព (Network and Security) (០១រូប)
  1. ផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) (០១រូប)
  2. ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team)                         (០២រូប)

 មន្ត្រីបច្ចេកវិទ្យាព័ត៌មានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម

  • មានសញ្ញាបត្របរិញ្ញាបត្រ ឡើងទៅ ទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកពាក់ព័ន្ធផ្សេងៗ
  • បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
  • ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
  • យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ
  • អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ជាមួយផលិតផល Oracle

មន្ត្រីជំនួយការគ្រប់គ្រងគម្រោងមានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម

  • មានសញ្ញាបត្របរិញ្ញាបត្ររងឡើងទៅ ទាក់ទងនឹងផ្នែកគ្រប់គ្រងរដ្ឋបាល ផ្នែកគ្រប់គ្រងកិច្ចសន្យា ផ្នែកនីតិកម្ម និងផ្នែកពាក់ព័ន្ធផ្សេងៗ
  • បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
  • ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
  • យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ

មន្ត្រីគ្រប់គ្រងការផ្លាស់ប្តូរមានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម

  • មានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ ទាក់ទងនឹងផ្នែកទំនាក់ទំនងការគ្រប់គ្រងការផ្លាស់ប្តូរ ផ្នែកទំនាក់ទំនង ផ្នែកគ្រប់គ្រង ផ្នែកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយ និងផ្នែកពាក់ព័ន្ធផ្សេងៗ
  • បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
  • ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ
  • យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ

ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍  និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ នៅអាស័យដ្ឋានខាងក្រោមរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃ០៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវជាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមតំណភ្ជាប់នេះ  https://fmis.mef.gov.kh/contents/uploads/2019/07/TOR_for-Hiring-12-Contract-Staff.pdf

ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនៈសម្បត្តិ តាមអស័យដ្ឋានដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទីតាំងលេខ ៦០ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “គ” ជាន់ទី៧

ទូរស័ព្ទទាក់ទង : 010758569

អ៊ីមែល: huy.sovannara@pfm.gov.kh / nounrathanaksambath@pfm.gov.kh