+855 23 43 00 63

10

Apr, 2024

កម្មវិធី ជួបជុំពិសារអាហារសាមគ្គី របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS​

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានខិតខំបំពេញបេសកម្មរបស់គម្រោង FMIS ដោយបុរសកម្ម និង យកចិត្តទុកដាក់ឈានដល់ការសម្រេចតាមផែនការដែលបានគ្រោងទុក ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំ ក្រុមការងារ និង មន្ត្រី ព្រមទាំងបុគ្គលិកនៃអគ្គនាយកដ្ឋាន និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMISទាំងអស់ ជួបជុំពិសារអាហារសាមគ្គី របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅរសៀលថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៤ ។


ថ្លែងក្នុងកម្មវិធីជួបជុំនេះ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ដែលតែងតែយកចិត្តទុកដាក់ ខិតខំបំពេញការងារប្រកបដោយបុរសកម្មដែលជាកម្លាំងសាមគ្គីយ៉ាងមុតមាំ សម្រេចបាននូវសមិទ្ធិផលការងារជាច្រើននៅគ្រប់ជំហាននៃការអនុវត្តគម្រោង FMIS។ កម្មវិធីបានប្រព្រឹត្តិទៅដោយបរិយាកាសសប្បាយរីករាយក្រៃលែង និងបានបង្កើននូវភាពជិតស្និទ្ធ ដោយឯកឧត្តម និង ក្រុមការងារទាំងអស់ បានពិសារអាហារថ្ងៃត្រង់ជុំគ្នា និង មានការចាប់រង្វាន់ ជាកាដូអនុស្សាវរីយ៍ពីគម្រោង FMIS ជូនដល់ក្រុមការងារទាំងអស់គ្នាផងដែរ ៕