+855 23 43 00 63

13

Nov, 2017

ប្រជុំបើកឯកសារដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity សម្រាប់គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានបើកកិច្ចប្រជុំមួយជាមួយនឹងតំណាងក្រុមហ៊ុនចំនួនបីរួមមាន ក្រុមហ៊ុន NTC ក្រុមហ៊ុន Today Communication និងក្រុមហ៊ុន EZECOM ដើម្បីធ្វើការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និងDedicated Internet Connectivity ក្នុងគោលដៅបម្រើដល់គម្រោង FMIS ។ កិច្ចប្រជុំបើកឯកសារដេញថ្លៃនេះធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

គួរជម្រាបជូនថា ក្រោយពីទទួលបានជោគជ័យជំហានទី១ នៃការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងគ្រប់រតនាគាររាជធានី-ខេត្ត រួចមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងធ្វើការរបស់ខ្លួនយ៉ាងសកម្មក្នុងការប្តេជ្ញាអនុវត្តគម្រោង FMIS ជំហានទី២ ទទួលបានផ្លែផ្កាល្អ ដោយក្នុងនោះ FMIS នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្ត នាពេលឆាប់ៗខាងមុខនេះ ។