
30
May, 2016
កិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈមនានាស្តីពីការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមនាយកដ្ឋានពាក់ព័ន្ធគន្លឹះ
នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦, នៅនាយកដ្ឋានព័ត៌មានវិទ្យា មានកិច្ចប្រជុំមួយរវាងមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា និង មន្រ្តីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះគឺផ្តោតទៅលើការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដែលនាយកដ្ឋានពាក់ព័ន្ធគន្លឹះកំពុងជួបប្រទះ ។ មន្រ្តីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានលើកឡើងអំពីបញ្ហាប្រឈមនានាដែលបានលើកឡើងដោយនាយកដ្ឋានពាក់ព័ន្ធ ហើយស្នើសុំឱ្យមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យាជួយដោះស្រាយឱ្យបានទាន់ពេលវេលា ។ ជាការឆ្លើយតបមន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យាបានពន្យល់បកស្រាយអំពីបញ្ហាប្រឈមមួយចំនួនដែលជាការទទួលខុសត្រូវរបស់នាយកដ្ឋានពាក់ព័ន្ធ ហើយសន្យានឹងធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធ FMIS ឱ្យបានឆាប់រហ័ស ។