+855 23 43 00 63

9

Dec, 2020

កិច្ចប្រជុំស្តីពីយន្តការធ្វើតេស្តសាកល្បងលើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (Electronic Fund Transfer-EFT) សម្រាប់អ្នកប្រើប្រាស់នៅរតនាគាររាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

នាថ្ងៃ ពុធ ៩ រោច ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបពិភាក្សាជាមួយមន្ត្រីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS មកពីរតនាគាររាជធានី-ខេត្តចំនួន៥ រួមមាន៖ រតនាគារខេត្តកំពង់ចាម ខេត្តបាត់ដំបង​ ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និង រាជធានីភ្នំពេញ លើយន្តការធ្វើតេស្តសាកល្បងការទូទាត់តាមប្រព័ន្ធ EFT ទៅកាន់ធនាគារកាណាឌីយ៉ា ។​ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារកំណត់បានវិធីសាស្ត្រ និង មូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ ដើម្បីធានាបានថារាល់បញ្ហា ឬកំហុសផ្សេងៗ ត្រូវបានដោះស្រាយរួចរាល់ មុនពេលដាក់ឱ្យដំណើរការជាផ្លូវការនៅរតនាគាររាជធានី-ខេត្តទាំង ២៥ នាពេលដ៏ខ្លីខាងមុខនេះ ។