+855 23 43 00 63

17

Nov, 2021

កិច្ចប្រជុំស្តីពីការរៀបចំរបាយការណ៍ច្បាប់ទូទាត់ នៅក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ទោះបីជាស្ថិតនៅក្នុងស្ថានភាពដែលកម្ពុជាក៏ដូចជាសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅតែពុះពារបន្តបំពេញភារកិច្ចក្នុងការចូលរួមរក្សាបាននូវលំនឹងរួមនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម ទន្ទឹមនឹងដៃម្ខាងទៀតក្នុងការពង្រឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្ដែង នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង FMIS និង បណ្ដាអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងការជំរុញបញ្ចប់ការងាររៀបចំរបាយការណ៍ច្បាប់ទូទាត់ឱ្យផលិតចេញបានទាំងស្រុងពីប្រព័ន្ធ FMIS ដែលនឹងក្លាយទៅជាបរិបទ និង សមិទ្ធផលថ្មីមួយទៀតសម្រាប់ឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងបាននូវការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយតម្លាភាព និង គណនេយ្យភាព ជាមួយនឹងការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងបាននូវយន្តការតាមដានការអនុវត្តថវិកាជាតិឱ្យបានកាន់តែមានភាពច្បាស់លាស់ឡើង និង បានទាន់ពេលវេលា ។ ការងារនេះនឹងចូលរួមចំណែកក្នុងការបង្កើនវិន័យ និង ប្រសិទ្ធភាពនៃការអនុវត្តថវិកាជាតិឱ្យបានកាន់តែប្រសើរ ឆ្លើយតបបានទាន់និងចំតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ។