+855 23 43 00 63

30

Nov, 2020

កិច្ចប្រជុំស្តីពី “ការពិនិត្យលើការអនុវត្តប្រព័ន្ធ FMISនៅតាមក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល”

ដោយ៖: | Tags: | មតិយោបល់: 0

នាព្រឹក ថ្ងៃ ចន្ទ ១៥កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការពិនិត្យលើការអនុវត្តប្រព័ន្ធ FMISនៅតាមក្រសួង-ស្ថាប័ន និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល” តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដែលមានសិក្ខាកាមប្រមាណជាង ១០០ នាក់ អញ្ជើញមកពីក្រសួង-ស្ថាប័នចំនួន ២០ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ចំនួន ១១  ដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។

គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជួបពិភាក្សាសំណេះសំណាលជាមួយ មន្ត្រីគ្រប់គ្រងការផ្លាស់ប្តូរប្រចាំក្រសួង-ស្ថាប័ន និង មន្ត្រីអនុវត្តប្រព័ន្ធ FMIS ស្វែងយល់អំពីបញ្ហាប្រឈម សំណូមពរ និង ជាវេទិការសម្រាប់អ្នកប្រើប្រាស់បង្ហាញអំពីកង្វល់របស់ខ្លួន លើការអនុវត្តប្រព័ន្ធ FMIS នាពេលកន្លងមក ។ ឆ្លៀតក្នុង​ឱកាសនេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានធ្វើបទបង្ហាញស្តីពី “ផែនការសកម្មភាពសម្រាប់គ្រប់គ្រងការផ្លាស់ប្តូរ, សុវត្ថិភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការដោះស្រាយនិងសំណូមពរតាមរយៈប្រព័ន្ធ PK the Helper, ការគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធពីចម្ងាយតាមរយៈកម្មវិធី Skype for Business, ការបង្ហាញអំពីស្ថានភាពនៃការប្រើប្រាស់មុខងារនៃប្រព័ន្ធ FMIS ។

ជាលទ្ធផល សិក្ខាកាមដែលបានចូលរួម បានកោតសសើរចំពោះការយកចិត្តទុកដាក់របស់លេខាធិការដ្ឋានក្រុមការងារ FMIS ដែលតែងតែបន្តកិច្ចសហការយ៉ាងជិតស្និទ្ធិ ជម្រុញ គាំទ្រ ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS​ទាំងអស់់ និង បានផ្តល់ជាសំណូមពរ និង អនុសាសន៍ល្អៗដល់ក្រុមការងារ ដើម្បីបន្តការអនុវត្តផែនការសកម្មភាពរបស់ខ្លួន ។ គួរបញ្ជាក់ផងដែរថា សម្រាប់ក្រសួង-ស្ថាប័នដែលបានចូលរួមកម្មវិធីថ្ងៃនេះរួមមាន៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ក្រសួងមុខងារសាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា

ក្រសួងបរិស្ថាន

ក្រសួងសុខាភិបាល

ក្រសួងប្រេសនីយ៍ និង ទូររគមនាគមន៍

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកិច្ចការនារី

ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និង នវានុវត្តន៍

ក្រសួងពាណិជ្ជកម្ម

ក្រសួងធនធានទឹក និង ឧតុនិយម

ក្រសួងព័ត៌មាន

ក្រសួងទេសចរណ៍

ក្រសួងសាធារណៈការ និង ដឹកជញ្ជូន

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ

ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវតីសម្បទា

ក្រសួងអភិវឌ្ឃន៍ជនបទ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា

គណៈកម្មាធិការផលិតភាពកម្ពុជា

គណៈកម្មការមូលបត្រកម្ពុជា

ឧត្តមក្រុមប្រឹក្សាជាតិគណនេយ្យ

នាយកដ្ឋានរដ្ឋបាល និង បុគ្គលិកនៃអគ្គ.រតនាគារជាតិ

អគ្គនាយកដ្ឋានពន្ធដារ

អគ្គនាយកដ្ឋានគាំពារបរិស្ថាន

អគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន

អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន

អគ្គលេខាធិកាដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

និង អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ។